លើកដំបូង ចោរប្លន់ធនាគារកណ្តាលថ្ងៃត្រង់ក្នុងក្រុងភ្នំពេញ
វាត្រូវបានចាត់ទុកជាលើកដំបូងសម្រាប់កម្ពុជា ដែលមានក្រុមចោរមួយក្រុមចូលប្លន់ធនាគារទាំងកណ្តាលថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហា នេះ ដោយក្រុមចោរធ្វើដំណើរដោយថ្មើជើង។
សកម្មភាពប្លន់នេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណជាង១១ថ្ងៃទី២៣ សីហា ទៅលើធនាគារ RHB មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ខាងក្រោមសាលាវ៉ាន់ដា។
តាមសេចក្តីរាយការណ៍ ចោរមួយក្រុមនេះមានគ្នា៥នាក់ ហើយដែលប្រដាប់ដោយអាវុធខ្លី ២ដើម បានដើរដោយថ្មើរជើង ចូលទៅភ្ជង់សន្តិសុខធនាគារ រួចអូសចូលទៅខាងក្នុង និងបានប្លន់យកលុយទៅដោយជោគជ័យ។
មកទល់ពេលនេះ គេនៅមិនទាន់អាចបញ្ជាក់ពីចំនួនទឹកប្រាក់ដែលបាត់បង់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។