នៅកោះកុង ជំងឺកូវីដ១៩ឆ្លងគ្រប់វ័យ បន្ទប់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ អស់គ្រែទំនេរហើយ
មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានប្រកាសតាមរយៈបណ្តាញសង្គមកាលពីយប់មិញថា ពេលនេះជំងឺកូវីត១៩បានឆ្លងចូលគ្រប់វ័យមនុស្ស ដោយមិនបានដឹងពីប្រភពច្បាស់លាស់នោះទេ ហើយពេលនេះ ផ្នែកសង្គ្រោះបន្ទាន់វិញ ( ICU ) គឺពេញគ្រប់បន្ទប់ គ្មានគ្រែទំនេរនោះឡើយ។
មន្ទីរពេទ្យបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃម្សិលមិញមានទាំងស្រ្តីមានផ្ទៃពោះ កូនក្មេងតូចៗជាច្រើនដែលពួកគាត់កំពុងរស់នៅក្នុងបន្ទុកគ្រួសារត្រូវរកឃើញវិជ្ជមានកូវីដ១៩ តែឪពុកម្តាយរបស់ពួកគាត់បែជាមានលទ្ឋផលអវិជ្ជមានទៅវិញ។
នៅពេលនេះក្រុមគ្រូពេទ្យកំពុងខិតខំទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាកទេ ដោយតម្រូវឲ្យយកសំណាករាល់អ្នកជំងឺ និងអ្នកកំដរទាំងអស់ មុនអនុញ្ញាត្តិឲ្យចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។