ឥណ្ឌូនេស៊ី ប្រកាសមានអ្នកឆ្លងកូវីដថ្មីជាង ២ម៉ឺន៥ពាន់នាក់ ត្រឹមរយៈពេល៣ថ្ងៃ
ឥណ្ឌូនេស៊ីរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីលើសពី ២,៥ម៉ឺនករណី ក្នុងមួយថ្ងៃរយៈពេល ៣ ថ្ងៃជាប់ៗគ្នា នេះបើតាមទិន្នន័យរបស់ការិយាល័យបង្ការគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ីបានប្រកាសកាលពីថ្ងៃទី ៤ ខែកក្កដា។ ប្រភពឱ្យដឹងថា ករណីឆ្លងកូវីដ ១៩ ថ្មីក្នុងស្រុកមានចំនួន ២៧២៣៣ករណីដែលបានលើសពី ២,៥ម៉ឺនករណី រយៈពេល ៣ ថ្ងៃជាប់ៗគ្នា។
ឥណ្ឌូនេស៊ី ចំពោះមុខនេះ បានចាត់វិធានការដាក់កំហិតមួយចំនួន ដែលរួមមាន បុគ្គលិកការងារដែលគ្មានការចាំបាច់ត្រូវធ្វើការនៅផ្ទះ សកម្មភាពបង្រៀនទាំងអស់ត្រូវតែប្រព្រឹត្តទៅតាមអនឡាញ បិទផ្សារទំនិញទាំងអស់ មិនអនុញ្ញាតឱ្យបរិភោគនៅភោជនីយដ្ឋាន ទីតាំងសាសនាទាំងអស់ សំណង់សាធារណៈ និងកន្លែងផ្សេងទៀតដែលមានលទ្ធភាពមានមនុស្សច្រើនជួបជុំគ្នាសុទ្ធតែត្រូវបិទខ្ទប់ជាបណ្តោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។