ចំនួនជនសង្ស័យជាប់ពាក់ព័ន្ធការធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ូអេឡាកើនឡើង
មន្ត្រីជាន់ខ្ពស់វេណេហ្ស៊ូអេឡាបានប្រកាសថា ចំនួនអ្នកដែលជាប់ពាក់ព័ន្ធការធ្វើឃាតប្រធានាធិបតី ម៉ាឌូរ៉ូ មិនបានសម្រេច កើនឡើង ៤៣នាក់ហើយ ក្នុងនោះមាន ២៥នាក់បានចោទប្រកាន់ទោស ។
ក្រៅពីនេះ មន្ត្រីតុលាការវេណេហ្ស៊ូអេឡា បានចេញដីការចាប់ខ្លួនមនុស្ស ១៨នាក់ និងស្នើរដល់ប៉ូលិសអន្តរជាតិ អាំងទែប៉ូលចាប់ខ្លួនមនុស្ស ៩នាក់ ដែលកំពុងតែលាក់ខ្លួន នៅអាមេរិក កូឡំបី និងប៉េរ៉ូ ។
កាលពីសប្តាហ៍កន្លងមក សភាវេណេហ្ស៊ូអេឡា បានស្នើរដល់ប្រទេសកូឡំបី ប៉េរ៉ូ និងអាមេរិក បញ្ជូនក្រុមតំណាងរាស្ត្រប្រឆាំង លោក Julio Borges និង ជនជាតិវេណេហ្ស៊ូអេឡា៦នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធការធ្វើឃាតប្រធានាធិបតីកាលពីថ្ងៃទី៤ ខែសីហា ដោយប្រើប្រាស់ឧបករណ៍ដ្រូន ផ្ទុកគ្រឿងផ្ទុះ។
ប៉ុន្តែកាលពីថ្ងៃទី២១ ខែសីហា បណ្តាប្រទេសទ្វីបអាមេរិក OAS បានអំពាវនាវរដ្ឋាភិបាលប្រទេសនៅក្នុងតំបន់ កុំទទួលស្គាល់តុលាការកំពូល មិនស្របច្បាបនៅក្នុងប្រទេសវេណេហ្ស៊ូអេឡា ហើយមិនត្រូវបញ្ចូនអ្នកសង្ស័យទៅឲ្យវេណេហ្ស៊ូអេឡានោះឡើយ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសនៅតំបន់អាមេរិក ក្នុងនោះមានអាមេរិក អាចជាប់ពាក់ព័ន្ធនិងការធ្វើឃាតខាងលើដោយ ប្រទេសទាំងនោះមិនសហការ ដោយអនុញ្ញាត្តិឲ្យអ្នកនៅពីក្រោយការធ្វើឃាតលាក់ខ្លួនដោយសុវត្ថភាព។
មិនតែប៉ុណ្ណោះ អាមេរិក បានបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសវេណេហ្ស៊ូអេឡា ។ នៅពេលនេះដែរពលរដ្ឋ ជាច្រើន ក៏បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងដោយសារតែ វិបត្តិនយោបាយនិងសេដ្ឋកិច្ច។
ដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ច នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា លោកប្រធានាធិបតីនីកូឡា ម៉ាឌូរ៉ូប្រកាសឲ្យប្រើប្រាស់ នូវរូបិយប័ណ្ណថ្មី ដោយមានគោលដៅ គឺដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ចធ្ងន់ ដែលប្រទេសកំពុងជួយប្រទះសព្វថ្ងៃ។ វិបត្តិដែលបាន និងកំពុងបន្តជំរុញពលរដ្ឋវ៉េណេហ្ស៊ូ អេឡារាប់សិបលាននាក់ភៀសខ្លួនចេញពីប្រទេសទៅជ្រកកោណក្នុងប្រទេសជិតខាង ពិសេសប្រទេសប្រេស៊ីល និងអេក្វាទ័រ។
គេនៅមិនទាន់ដឹងថា តើនយោបាយបញ្ចេញរូបិយប័ណ្ណថ្មីរបស់លោកនីកូឡា ម៉ាឌូរ៉ូអាចនឹងជួយទប់ស្កាត់វិបត្តិសេដ្ឋកិច្ចសព្វថ្ងៃឬអត់ទេ អ្វីដែលគេដឹង ក្រដាសប្រាក់ថ្មីមានចំនួនលេខសូនតិចជាងចំនួនលេខសូនក្រដាសប្រាក់បច្ចុប្បន្នដល់ទៅ ៥ខ្ទង់។ ឧទាហរណ៍ ក្រដាស់ប្រាក់តម្លៃ ៥០ ០០០ ០០០បូលីវ៉ារសព្វថ្ងៃនឹងក្លាយជាក្រដាសប្រាក់តម្លៃ ៥០០បូលីវ៉ារវិញ។ ពលរដ្ឋវ៉េណេស៊ុយអេឡាកំពុងរង់ចាំទទួលរូបិយប័ណ្ណថ្មី តែអ្វីដែលពួកគេកំពុងបន្តបារម្ភខ្លាំងជាងគេ គឺតម្លៃទំនិញឡើងថ្លៃ។
តាមតួលេខប្រមើលមើលចុងក្រោយដោយមូលនិធីរូបបិយវត្ថុអន្តរជាតិ អត្រាអតិផរណានៅវ៉េណេស៊ុយអេឡាអាចនឹងកើនដល់ ១ ០០០ ០០០%។ នៅពេលទៅផ្សារម្តងៗ ពលរដ្ឋវ៉េណេស៊ុយអេឡាគ្មានជម្រើសអ្វីក្រៅពីដឹកជញ្ជូនលុយទាំងការុងៗដើម្បីទិញទំនិញ។ ឧទាហរណ៍ សាច់ ១គីឡូក្រាមតម្លៃជិត ៦លានបូលីវ៉ារ ឬស្មើជិត ១ដុល្លារអាមេរិក។ ទឹកប្រាក់ដ៏ច្រើនសម្បើមនេះបានជំរុញឲ្យអ្នកលក់ទំនិញខ្លះឈប់រាប់លុយ តែយកជញ្ជីងថ្លឹងជំនួសវិញ។
ប្រទេសវ៉េណេស៊ុយអេឡាកំពុងស្ថិតមាត់ជ្រោះនៃភាពក្ស័យធនជាមួយនឹងឩភាពថវិកាជាតិដល់ទៅ ១៥០ ០០០លានដុល្លារ។ ចំណែកផលិតកម្មប្រេងឆៅដែលជាប្រភពចំណូលដ៏សំខាន់បានធ្លាក់ចុះចំនួនពាក់កណ្តាលក្នុងរយៈពេល ១ឆ្នាំ។ គួររម្លឹកជូនថា នេះមិនមែនជាលើកទី១ទេដែលរដ្ឋាភិបាលបានប្រើនយោបាយប្តូររូបិយប័ណ្ណដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ច។ ក្នុងរយៈពេលជិត ១០ឆ្នាំកន្លងទៅ រូបិយប័ណ្ណជាតិបានបាត់បង់ចំនួនលេខសូន្យដល់ទៅ ៨ខ្ទង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។