ប្រទេស​ឡាវ បន្ត​បិទ​ខ្ទប់ ២​សប្តាហ៍​ទៀត ដោយសារ​ប្រទេស​អ្នកជិតខាង​ឆ្លង​ខ្លាំង​

​រដ្ឋាភិបាល​ឡាវ បានប្រកាសថា នឹង​ពន្យារពេល​វិធាន​ការបិទ​ខ្ទប់ ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ២​សប្តាហ៍​ទៀត ពោលគឺ​រហូតដល់ ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​។​

​គណៈកម្មាការ​បង្ការ និង​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ នៃ​ប្រទេស​ឡាវ បាន​ឲ្យ​ដឹងថា ដោយសារ នៅ​ប្រទេសជិតខាង បាន​លេចចេញ​រលក​ថ្មី ជាពិសេស​ការរីក​រាល​ដាល នៃ​វីរុស​បំប្លែង​ថ្មី ដែលមាន​ល្បឿន​ឆ្លង​យ៉ាង​ឆាប់រហ័ស ដូច្នេះ​រដ្ឋាភិបាល​ឡាវ បានសម្រេច​ចិត្ត បន្ត​អនុវត្ត​អនុក្រឹត្យ​របស់​នាយករ​ដ្ឋ​មន្ត្រី ស្តីពី​ការគ្រប់គ្រង​ជំងឺឆ្លង ដើម្បី​ធ្វើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ អាចឆ្លើយតប​ដោយ​ទាន់ពេលវេលា​ចំពោះ​ករណី​ជំងឺឆ្លង​។​

​នា​ថ្ងៃទី​៥ កក្កដា​នេះ ឡាវ​បានប្រកាស​ពី​ការរកឃើញ​វិជ្ជមាន​កូ​វីដ ចំនួន​៥៦​ករណី​ទៀត នាំ​ឲ្យ​ការឆ្លង​សរុប​កើន​ដល់​២៣០០​នាក់​ហើយ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close