អ្នករត់តុចំនួន ១០នាក់ នៅភោជនីយដ្ឋានសេងលីប ឆ្លងកូវីដ១៩

បើតាមអនុគណៈកម្មការ​ស្រាវជ្រាវជំងឺកូវីដ១៩បានឲ្យដឹងថា គេបានរកឃើញ​បុគ្គលិក​អ្នករត់នៅ​ភោជនីយដ្ឋានសេងលីប មានទីតាំងស្ថិតនៅតាមផ្លូវមន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ មានជំងឺកូវីដ១៩។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋដែលបានទៅទីតាំងនោះ ឬអ្នកពាក់ព័ន្ធជាមួយបុគ្គលិក ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា​ ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close