២០០$​មួយ​យប់​ជាហេតុ​នាំ​ម្តាយកូន​ពីរ​នាក់​ជាប់គុក​ជាមួយគ្នា​

​រាជធានី​ភ្នំពេញ​៖​ស្ត្រី​វ័យ​ចំណាស់​អាយុ​៣១​ឆ្នាំ​និង​កូនស្រី​វ័យក្មេង​អាយុ​១៥​ឆ្នាំ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន និង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្តន្ទាទោស នា​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ព្រោះតែ​សមត្ថកិច្ច​បានទទួល​ពាក្យបណ្តឹង​និង​ធ្វើការ​ស្រាវជ្រាវ រកឃើញថា ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ ជាប់​ពាក់ព័ន្ធ​ករណី​លួងលោម​ក្មេង ស្រី​ជាច្រើន​នាក់ ឲ្យ​ទៅ​រួម​រ័ក្ស​ជាមួយ​ជនបរទេស ក្នុងតម្លៃ​២០០​ដុល្លារ​មួយ​យប់​។​

​ក្មេងស្រី​ឈ្មោះ ស​.​ណ អាយុ​១៥​ឆ្នាំ​, ក្មេងស្រី​ឈ្មោះ ច​.​ណ អាយុ​១៥​ឆ្នាំ​, ក្មេងស្រី​ឈ្មោះ ម​.​ត អាយុ​១៤​ឆ្នាំ​, ក្មេងស្រី​ឈ្មោះ ល​.​ដ អាយុ​១៤​ឆ្នាំ សុទ្ធតែ​ត្រូវបាន​ជនសង្ស័យ​០២​នាក់​ម្តាយកូន​ខាងលើ​ធ្វើការ​លួងលោម​ឲ្យ​ទៅ​រួម​រ័ក្ស ជាមួយ​ជនបរទេស​ដូចៗ​គ្នា ដោយ​ជនសង្ស័យ​ប្រាប់ថា នឹង​ទទួលបាន​ប្រាក់​ចំនួន​ពី ៥,០០០ ទៅ ១០,០០០ ដុល្លារ​ព្រមទាំង​ទិញ​ឡាន​និង​ផ្ទះ​ឲ្យ​ថែមទៀត តែ​ធាតុពិត​គឺ​ក្មេងស្រី​ឈ្មោះ ស​.​ណ និង ឈ្មោះ ច​.​ណ ធ្លាប់បាន​ទៅ​រួម​រ័ក្ស​ជាមួយ​បរទេស​រួចហើយ គឺ​ទទួលបាន​ប្រាក់​ត្រឹមតែ​២០០​ដុល្លារ​ក្នុង​មួយ​យប់​តែប៉ុណ្ណោះ ឯ​ក្មេងស្រី​ពីរ​នាក់​ទៀត​ឈ្មោះ ម​.​ត និង​ឈ្មោះ ល​.​ដ មិនទាន់បាន​ទៅ​រួម​រ័ក្ស​ទេ ព្រោះ​ត្រូវបាន​ឪពុកម្តាយ​ពួកនាង​ទាំងពីរ ប្តឹង​មក​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជួយ​ស្រាវជ្រាវ​ទាន់ពេលវេលា​ប​ន្ទា​ប់​ពី​ពួកនាង​បាន​បាត់​ចេញពីផ្ទះ​អស់​មួយ​យប់​។​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close