រដ្ឋបាល​ខេត្តសៀមរាប បន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ៨០​នាក់ និង​អ្នកស្លាប់​ម្នាក់

​ខេត្តសៀមរាប​៖ នៅវេលា​យប់​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ៨០​នាក់ មាន​អ្នកជា​សះស្បើយ ៩​នាក់ និង​ស្លាប់​ម្នាក់​។​

​ជាមួយគ្នានេះដែរ ក៏មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ចំនួន ៩​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ ត្រឡប់​ទៅ​លំនៅឋាន​វិញ និង​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ទៀត​។ ចំណែក​ករណី​ស្លាប់​ម្នាក់ លើ​ស្ត្រី អាយុ​៥១​ឆ្នាំ អាសយដ្ឋាន​ភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ គិត​ត្រឹម​យប់ ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១.៨១៤​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ៦១៤​នាក់​, ស្លាប់ ១៩​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ១.១៨១​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close