កូវីដ១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មីកើន ៩៨១នាក់ទៀត មានជា ៩៣៤នាក់ និងស្លាប់ថ្មី ១៩នាក់ទៀត
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៩៨១នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៩៣៤នាក់ និងមានអ្នកស្លាប់ថ្មីកើន ១៩នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៩៨១នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ២៦៥នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៧១៦នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៥៧ ១០៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤៨ ៩៧៤នាក់ និងអ្នកស្លាប់កើនឡើង ៧៩៨នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។