ស្លាប់មនុស្ស ៤នាក់ និងបាត់ខ្លួន ២៤នាក់ ក្នុងហេតុការណ៍បាក់ដី នៅតំបន់កណ្តាល ប្រទេសជប៉ុន
ប្រទេសជប៉ុន៖ គិតត្រឹមព្រឹកថ្ងៃទី៦ កក្កដា មនុស្ស២៤នាក់ទៀតនៅតែបាត់ខ្លួន ក្រោយកើតមានហេតុការណ៍បាក់ដីធ្ងន់ធ្ងរ នៅ Atami តំបន់ភាគកណ្តាលនៃប្រទេសជប៉ុន តាំងពីថ្ងៃទី៣ កក្កដាមក។
បំណាក់ដីបានកើតមានក្រោយពេលមានភ្លៀងធ្លាក់ខ្លាំង ដោយបានសម្លាប់មនុស្សយ៉ាងតិច ៤នាក់ហើយ។
កងកម្លាំងសង្គ្រោះជាង១ពាន់នាក់កំពុងរុករកអ្នកបាត់ខ្លួននៅឡើយ ខណៈផ្ទះប្រជាពលរដ្ឋ២១៥ខ្នងត្រូវបានបំផ្លិចបំផ្លាញ ទៅជាមួយនឹងបំណាក់ដីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។