សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់ ពាក់ព័ន្ធ​រឿង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​

​រាជធានី​ភ្នំពេញ​៖​យ៉ាងហោចណាស់​ជនជាតិ​វៀតណាម​ចំនួន ៨​នាក់ ពាក់ព័ន្ធ​រឿង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ត្រូវបាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​លូ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ​។​

​នគរបាល​ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម ដែល​ឆ្លងដែន និង​ធ្វើការ​ខុសច្បាប់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន​ចំនួន​៨​នាក់​។ ជន​ទាំងនោះ បាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close