ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅអឺរ៉ុបផ្អាកការហោះហើរទៅកាន់អីរ៉ង
ក្រុមហ៊ុនអាកាសរណ៍ British Airways និង Air France នឹងផ្អាក់ជើងហោះហើយទៅកាន់អីរ៉ងនៅក្នុងខែកញ្ញាខាងមុខ ដោយបញ្ហាអាជីវកម្ម។
សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី២៤ខែសីហាបានដកស្រងការប្រកាសរបស់ក្រុមហ៊ុន អាកាសចរណ៍ British Airways បានប្រកាស់ផ្អាក់ហោះហើយពីទីក្រុងឡុងទៅកាន់ទីក្រុងតែអីរ៉ង ។ ជាមួយគ្នានោះដែរក្រុមហ៊ុនអាកាសចរណ៍ Air France ក៏បានប្រកាសថានឹងផ្អាក់ការហោះហើរពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងតែអីរ៉ង ចាប់ពីថ្ងៃទី១៨ខែកញ្ញា។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Air France បានបញ្ចាក់ថា« ក្រោយពេលអ្នកដំណើរទៅកាន់អីរ៉ងធ្លាក់ចុះ ធ្វើឲ្យការហោះហើរមិនទទួលបានផលជំនិញនោះឡើយ ទើបក្រុមហ៊ុនសម្រេចផ្អាក់ការហោះហើរ។
ជាមួយគ្នានោះដែរក្រុមហ៊ុនអាកាសចរណ៍ Royal Dutch Airlines ក៏បានប្រកាសផ្អាក់ការហោះហើរ ទៅកាន់អីរ៉ងនៅពាក់កណ្តាលខែកញ្ញា ដោយមូលហេតុដូចគ្នា។
ការផ្អាកហោះហើរពាណិជ្ជកម្មទៅកាន់អីរ៉ង ក្រោយពេលដែល ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានអនុម័តដាក់ទណ្ឌកម្មជាថ្មីទៅលើទីក្រុងតេអីរ៉ង ។ ការដាក់ទណ្ឌកម្មនោះបានធ្វើឲ្យអ្នកដំណើរចេញចូលទៅកាន់អីរ៉ងក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ។
នាយករដ្ឋមន្ត្រីអីស្រាអែល លោក Netanyahu បានអបអរសាទរដល់ការសម្រេចរបស់បណ្តាក្រុមហ៊ុនអាកាសចរណ៍ដែលបានបានផ្អាក់ហោះហើរទៅកាន់អីរ៉ង។
ចំណេកអគ្គរដ្ឋទូតអីរ៉ង ប្រចាំនៅអង់គ្លេស បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ពីការសម្រេច ខាងលើរបស់បណ្តាក្រុមហ៊ុនអាកាសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។