ថៃ​៖ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​កើនឡើង​ជាង ៧​ពាន់​នាក់​ទៀត ខណៈ​អ្នកស្លាប់​កើន​ដល់ ៧៥​នាក់​

​ថៃ​៖ នា​ព្រឹក​ថ្ងៃទី​៨ កក្កដា ២០២១​នេះ អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​ឲ្យ​ដឹងថា ប្រទេស​នេះ​មាន​ឆ្លង​កូ​វិដ​១៩​ថ្មី ចំនួន​៧០៥៨​នាក់​ទៀត ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ ៧៥​នាក់​ទៀត កាលពី​ម្សិលមិញ​។

​ចំនួន​ឆ្លង​និង​ស្លាប់​មនុស្ស​ប្រចាំថ្ងៃ​បែបនេះ គឺជា​ចំនួន​ឆ្លង​និង​ស្លាប់​ខ្ពស់បំផុត មិន​ធ្លាប់មាន​ទេ នៅ​ប្រទេស​ថៃ​។​

​ចាប់តាំងពី​ឆ្លង​ដំបូង នា​ដើមឆ្នាំ​២០២០ ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៣០៨២៣០​នាក់​ហើយ ជាសះស្បើយ​វិញ ចំនួន​២៣៦១៤៩​នាក់​។ រីឯ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់ ២៤៦២​នាក់​ហើយ ដោយ​គ្រាន់តែ​រលក​ទី​៣ មាន​២៣៦៨​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close