David Beckham ប្រាប់សកលលោកថា ប្រាសាទអង្គរវត្ត ជារបស់កម្ពុជា
អតីតកីឡាករក្លឹបបិសាក្រហម David Beckham និង Rude Van Nistelrooy សរសេរលើបណ្ដាញសង្គមថា “ប្រាសាទអង្គរវត្ត ជារបស់កម្ពុជា”។ នេះបើយោងតាមសារដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្តាល់ខ្លួនរបស់តារាបាលទាន់ពិភពលោកទាំងពីរខាងលើ ។
សូមរម្លឹកថា កំឡុងពេលកំពូលតារាបាលទាន់ពិភពលោក David Beckham និង លោកRude Van Nistelrooy ធ្វើដំណើរមកប្រទេសកម្ពុជា ពួកគាត់ក៏បានទៅទស្សនាប្រាសាទអង្គរវត្ដ និងបានសរសេរសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា “ប្រាសាទអង្គរវត្ត ជារបស់កម្ពុជា” ប្រាសាទអង្គរវត្ត មានតែនៅកម្ពុជាមួយគត់នៅលើលោកនេះ។
ក្រៅពីនេះ ពួកគាត់ ថែមទាំងជួយផ្សព្វផ្សាយនៅលើបណ្ដាញសង្គមឲ្យមជ្ឈដ្ឋានពិលោកមកទស្សនាប្រាសាទអង្គរវត្តកម្ពុជា ឲ្យបានច្រើនថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។