កម្ពុជាឈ្នះមេដាយមាសទីមួយនៅការប្រកួតពហុកីឡាអាស៊ីឆ្នាំ២០១៨
កីឡា ៖ យុវតី ខាន់ ចេសា កីឡាការិនីបោកចំបាប់និងក្លេ jiu-jitsu អាយុ 16 បានផ្ដួលគូប្រជែង យុវតី Mahra Alhinaai ដែលមកពីប្រទេស អេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃសុក្រ នៅឯការប្រកួតពហុកីឡាអាស៊ីឆ្នាំ២០១៨ ក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ហើយឈ្នះមេដាយមាសទីមួយសម្រាប់កម្ពុជា។
ការប្រកួតពហុកីឡាអាស៊ីឆ្នាំ២០១៨ ប្រារព្ធឡើងចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា។ រហូតមកដល់ពេលនេះ ប្រទេសចិនឈ្នះមេដាយមាសច្រើនជាគេបង្អស់ ដោយទទួលបានមេដាយមាសចំនួន ៦៦។បន្ទាប់មក ប្រទេសជប៉ុនឈ្នះមេដាយមាសចំនួន ២៩ ហើយប្រទេសកូរ៉េខាងត្បូងឈ្នះមេដាយមាសចំនួន ២៣។
ការប្រកួតបោកចំបាប់និងក្លេ jiu-jitsu សម្រាប់ស្រ្តីទម្ងន់ ៤៩ គីឡូក្រាម ដែលយុវតី ខាន់ ចេសា គឺជាការប្រកួតមួយក្នុងចំណោមការប្រកួត jiu-jitsu ទាំងអស់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ដល់២៦ ខែសីហា។ យុវតី Mahra Alhinaai បានចុះចាញ់យុវតី ខាន់ ចេសា នៅ ពេល ជាប់ក្លេ នៅ រយៈ វេលា ២នាទី ៨វិនាទី មុនការប្រកួតត្រូវបញ្ចប់។ យុវតី Mahra Alhinaai ឈ្នះមេដាយប្រាក់។ ហើយយុវតី Margarita Ochoa នៃប្រទេសហ្វីលីពីន និងយុវតី Thi Thanh Minh Duong នៃប្រទេសវៀតណាមបានឈ្នះមេដាយសំរឹទ្ធម្នាក់មួយ។
កីឡាបោកចំបាប់និងក្លេ jiu jitsu ជាក្បាច់គុនដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក ហើយមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាង ២០ឆ្នាំមកហើយ។ កីឡានេះ កំពុងទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមជនបរទេស។ ដំបូងឡើយ កីឡាបោកចំបាប់និងក្លេ jiu jitsu មានបូកបញ្ចូលក្បាច់គុណមួយចំនួនរបស់ជប៉ុន ហើយក្រោយមក ប្រទេសប្រេស៊ីលបានយកទៅកែសម្រួលនៅដើមទសវត្សឆ្នាំ១៩៩០។ វាទទួលបានការពេញនិយមយ៉ាងឆាប់រហ័ស ដោយសារតែវាមិនគ្រាន់តែជាកីឡាចំបាប់ទេ តែក៏ជាក្បាច់ការពារខ្លួនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។