ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ៧២នាក់ និងស្លាប់ ២នាក់
ខេត្តសៀមរាប៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៧២នាក់ ជាសះស្បើយ ២០នាក់ និងស្លាប់ ២នាក់បន្ថែមទៀត នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្ត បញ្ជាក់ថា ករណីស្លាប់ ២នាក់ ដោយសារជំងឺកូវីដ-១៩នោះ គឺបុរស អាយុ៧៧ឆ្នាំ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងស្ត្រី អាយុ៦២ឆ្នាំ នៅភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២ ០៤៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៧០៧នាក់ ស្លាប់ ២១នាក់ និង១៣១៦នាក់ កំពុងសម្រាកព្យាបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។