កូ​វីដ​១៩! កម្ពុជា រកឃើញ​អ្នក​ឆ្លង​ថ្មី​កើន ៩៨៨​នាក់​ទៀត មាន​ជា ៨៩៧​នាក់ និង​ស្លាប់​ថ្មី ៣០​នាក់​ទៀត​

​ភ្នំពេញ​៖ យោងតាម​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​ចំនួន ៩៨៨​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ៨៩៧​នាក់ និង​មាន​អ្នកស្លាប់​ថ្មី​កើន ៣០​នាក់​ទៀត​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៩៨៨​នាក់​នោះ មាន​អ្នកដំណើរ​មក​ក្រៅប្រទេស ១៩៩​នាក់ និង​ក្រៅពីនេះ ជា​ករណី​ឆ្លង​ក្នុង​ដ​ឲ​សហគមន៍ ២០​កុម្ភៈ​ថ្មី ៧៨៩​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ៥៩ ០៤៥​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ៥០ ៩១៧​នាក់ និង​អ្នកស្លាប់​កើនឡើង ៨៥៥​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close