សមត្ថកិច្ច ដកហូត​អាល់កុល​ក្លែងក្លាយ​ជាង ២,០០០​លីត្រ​ទៀត នៅ​សង្កាត់​ស្ទឹងមានជ័យ

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​រថយន្ត​ផ្ទុក អាល់កុល​ប្រភេទ​មេ​តា​ណុល ត្រៀម​ដឹក​ចែកចាយ​ទៅ​ខេត្ត ផ្សេងៗ ហើយ​ឈាន​ចុះ​ឆែកឆេរ ទីតាំង​ផ្ទះ នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយ​ទទួលបាន​កិច្ចសហការ​ពី អាជ្ញាធរ​មូលដ្ឋាន​ភូមិ សង្កាត់ ផងដែរ​។​

​ជា​លទ្ធផល មន្ត្រី​ជំនាញ​បានធ្វើ​ការដកហូត​នូវ​អាល់កុល​មាន​សារធាតុ​មេ​តា​ណុល​ប្រមាណ ២,១៨២​លីត្រ ក្រោយ​បានធ្វើ​តេស្ត​បឋម​។ ចំពោះ​វត្ថុតាង​ទាំង​នោះបាន​រក្សាទុក បិទ​សៀ​ល និង​បន្ត​នីតិវិធី​តាមច្បាប់​ជា​ធរមាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close