ពិតជាអស្ចារ្យណាស់ !លោក កៀង សុន្ទរោ ព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ និង ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដឹកនាំកំលាំងនគរបាល ចុះបង្ក្រាបទីតាំងក្លឹបកំសាន្តរបស់ចិនមួយកន្លែងដែលមានជាប់ពាក់ពន្ធ័គ្រឿងញៀន ទាំងកណ្តាលរាត្រីគឺនៅរាត្រីថ្ងៃទី២៥ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨
ក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៦២នាក់ ពីក្នុងក្លឹបកម្សាន្ត «ស៊ីតុងហ្វង» ស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដោយសង្ស័យថាមានជាប់ពាក់ពន្ធ័ការជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនក្នុងក្លឹប។
ពេលនេះក្លឹបនេះបានបិទទ្វារជាបណ្តោះអាសន្ន។
ចំណែកជនសង្ស័យទាំងនគរបាលកំពុងញែកដើម្បីអោយដឹងថា តើអ្នកណាជាប់ពាក់ពន្ធ័ អ្នកណាមិនជាប់ពាក់ពន្ធ័។
ចំពោះអ្នកដែលមិនពាក់ពន្ធ័ទេនឹងដោះលែងតែអ្នកជាប់ពាក់ពន្ធ័នឹងកសាងសំណុំរឿងតទៅតុលាការចាត់ការបន្ត។
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៏ថា៖គ្រឿងញៀនពិតជានាំមកនូវគ្រោះមហន្តរាយធំណាស់។សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ត្រូងដកខ្លួនអោយឆ្ងាយពីគ្រឿងញៀននេះនិងមសមត្ថកិច្ចពាក់ពន្ធ័ត្រូវរួមគ្នាបង្ក្រាបគ្រឿងញៀនអោយខ្លាំងក្លាថែមទៀតនិងធ្វើអោយបានដូចភ្លៀងរលឹមដើម្បីកាត់បន្ថយការចរាចរណ៏ជួញដូរ ចែកចាយ និងប្រើប្រាស់ អោយបានជាអតិបរមារ។
ឯកឧត្តម យន្ត មីន បញ្ជាក់យ៉ាងច្បាស់ថា ត្រូវតែបង្ក្រាបដោយគ្មានការលើកលែងនិងមិនអនុញ្ញាតអោយបុគ្គលណាមួយឬក្រុមណាមួយយកទឹកដីខេត្តព្រះសីហនុ ធ្វើកន្លែងចែកចាយ ប្រើប្រាស់គ្រឿងញឿនខុសច្បាប់ជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។