ចុះផ្អាកអាជីវកម្មភោជនីយដ្ឋាន ចំនួន៣ទីតាំង នៅក្នុងទីក្រុងកោះពេជ្រ

កាលពីយប់ថ្ងៃសុក្រ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន រួមជាមួយលោកចៅរងទី១សង្កាត់ទន្លេបាសាក់, ប៉ុស្ដិ៍នគរបាលសង្កាត់ទន្លេបាសាក់ និងសន្ដិសុខទីក្រុងកោះពេជ្រ បានចុះផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ចំនួន ០៣ទីតាំង ស្ថិតនៅក្នុងទីក្រុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីអនុវត្ត​ទៅនឹងសេចក្តីជូនដំណឹងរបស់សាលាក្រុងភ្នំពេញ ស្តីពីការ​ផ្អាកអាជីវកម្ម​ដែលមានហានិភ័យ ក្នុង​ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩។

ភោជនីយដ្ឋានដែលត្រូវបិទនោះរួមមាន៖ ១-ភោជនីយដ្ឋាន Troll ២-ភោជនីយដ្ឋាន រាជ រស្មី ៣-ភោជនីយដ្ឋាន ផំា ឃីន ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close