បុគ្គលិក និងកម្មករជាជនជាតិវៀតណាមទាំងអស់ ត្រូវបានហាមមិនឲ្យធ្វើដំណើរឆ្លងពីវៀតណាមមកកម្ពុជា និងពីកម្ពុជាមកវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃនេះ បានប្រាប់ទៅដល់ក្រុមហ៊ុនវៀតណាមដែលកំពុងវិនិយោគលើសម្បទានដីសេដ្ឋកិច្ចនៅកម្ពុជាទាំងអស់ ត្រូវផ្អាកការធ្វើដំណើរឆ្លងកាត់ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្តោះអាសន្ន ចំពោះបុគ្គលិក កម្មករជាជនជាតិវៀតណាមទាំងអស់។
ការផ្អាកមិនឲ្យកម្មករជាជនជាតិវៀតណាមធ្វើដំណើរឆ្លងកាត់ព្រំដែននេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជាសកល នៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។