ថ្ងៃនេះ! កម្ពុជា បន្តមានអ្នកឆ្លងកូវីដ១៩ថ្មី ៩១១នាក់ទៀត ខណៈអ្នកជា ១០០២នាក់ និងស្លាប់ ២៣នាក់
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៩១១នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ១ ០០២នាក់ និងមានអ្នកស្លាប់ថ្មីកើន ២៣នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៩១១នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៣១៩នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៥៩២នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៦១ ៨៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៥៣ ៤៧៧នាក់ និងអ្នកស្លាប់កើនឡើង ៩២៥នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។