មីយ៉ាន់ម៉ា៖ ខេត្ត-ក្រុងចំនួន៦៣ហើយ ដែលបានដាក់បទបញ្ជាឲ្យពលរដ្ឋនៅក្នុងផ្ទះ
មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យថា ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានសម្រេចដាក់ចេញនូវបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ នៅក្នុងទីក្រុងចំនួន ១៨ផ្សេងទៀតនៅទូទាំងប្រទេស ខណៈដែលករណីឆ្លងជំងឺកូវីដ១៩កំពុងតែកើនឡើងខ្លាំង ។
គិតមកទល់ពេលនេះ ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានដាក់បទបញ្ជាអោយស្ថិតនៅក្នុងផ្ទះចំពោះខេត្ត-ក្រុងចំនួន៦៣ហើយនៅទូទាំងប្រទេស។ បទបញ្ជាអោយស្នាក់នៅក្នុងផ្ទះ ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទដើមសប្តាហ៍នេះ នឹងត្រូវអនុវត្តចំពោះទីប្រជុំជនចំនួន០៦ ក្នុងតំបន់ Bago និង១២នៅទីក្រុងក្នុងតំបន់រ៉ង់ហ្គោន ដោយសារតែការឆ្លងជំងឺកូវីដ១៩កើនឡើងខ្លាំង ។
បើតាមតួលេខរបស់ក្រសួងនៅថ្ងៃអាទិត្យនេះ ចំនួនករណីឆ្លងជំងឺកូវីដ១៩នៅមីយ៉ាន់ម៉ាបានកើនឡើងដល់១៩ម៉ឺន២ពាន់២១៣ករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៣ពាន់៤៦១ករណីត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។