ខេត្តសៀមរាប រកឃើញ​មនុស្ស ១០៦​នាក់​ទៀត ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​មាន​ស្លាប់​ម្នាក់​

​ខេត្តសៀមរាប​៖ ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ១០៦​នាក់ ជាសះស្បើយ ១០៩​នាក់ និង​ស្លាប់​ម្នាក់ទៀត នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​។​

​រ​ដ្ប​ឋ​បាល​ខេត្ត បញ្ជាក់ថា ចំពោះ​អ្នក​ឆ្លង​កូ​វីដ​១៩​ទាំង ១០៦​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​សម្រាក​ព្យាបាល រីឯ​អ្នកជា​សះស្បើយ​ទាំង ១០៩​នាក់ បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យ ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។ ចំណែក​ករណី​ស្លាប់​ថ្មី​ម្នាក់ គឺ​បុរស អាយុ​៤៩​ឆ្នាំ អាសយដ្ឋាន​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​។​

​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​២៥៥៣​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​៩២៧​នាក់ ស្លាប់​២៥​នាក់ និង​១៥៩៦​នាក់ កំពុង​សម្រាក​ព្យាបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close