ត្មាត ១២១​ក្បាល​ចុងក្រោយ ត្រូវបាន​កត់ត្រា​ក្នុងពេល​ជំរឿន​សត្វ​ត្មាត​កម្ពុជា

ការធ្វើជំរឿន​សត្វ​ត្មាត​កម្ពុជា ធ្វើឡើង​ចំនួន​៥​ដង​ក្នុង​មួយឆ្នាំ គឺ​នៅ​ថ្ងៃទី​១០ ខែមីនា​, ថ្ងៃទី​១០ ខែមិថុនា​, ថ្ងៃទី​២០ ខែមិថុនា​, ថ្ងៃទី​២០ ខែកញ្ញា និង​ថ្ងៃទី​២០ ខែធ្នូ ជា​រៀងរាល់ឆ្នាំ​។ កាលពី​ថ្ងៃទី​២០ ខែ​មិន​ថុ​នា ឆ្នាំ​២០២១​កន្លងទៅនេះ ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា បានធ្វើ​ជំ​រឿង​សត្វ​ត្មាត​ទូទាំងប្រទេស នៅក្នុង​ទីតាំង​អាហា​រដ្ឋា​ន​ត្មាត​ចំនួន​៤ គឺ អាហា​រដ្ឋា​ន​ត្មាត​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ក្នុង​ខេត្តស្ទឹងត្រែង​, អាហា​រដ្ឋា​ន​ត្មាត​ដែនជម្រកសត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ​, អាហា​រដ្ឋា​ន​ត្មាត​ដែនជម្រកសត្វព្រៃ​សំបូរ​ក្នុង​ខេត្តក្រចេះ និង​អាហារ​ដ្ឋា​ន​ត្មាត​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក្នុង​ខេត្តមណ្ឌល់គិរី​។

​លទ្ធផល​នៃ​ការធ្វើជំរឿន​សត្វ​ត្មាត​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​បាន​កត់ត្រា​វត្តមាន​សត្វ​ត្មាត​បាន​ចំនួន ១២១​ក្បាល ក្នុងនោះ​មាន​ត្មាតភ្លើង​២០​ក្បាល ត្មាតផេះ​៦៦​ក្បាល និង​ត្មាត​ត្នោត​៣៥​ក្បាល​។ ដោយឡែក​លទ្ធផល​នៃ​ការធ្វើជំរឿន​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ ក្រុមការងារ​រាប់​ឃើញ​សត្វ​ត្មាត​ចំនួន​៨២​ក្បាល ក្នុងនោះ​មាន​ត្មាតភ្លើង​១៣​ក្បាល ត្មាតផេះ​៤២​ក្បាល និង​ត្មាត​ត្នោត​២៧​ក្បាល​។ ការអង្កេត​តាមដាន​ពី​ប្រជា​សាស​ស៏​សត្វ​ត្មាត ដែល​ជិត​ផុត​ពូជ​នេះ និង​បន្ត​ធ្វើជា​រៀងរាល់ឆ្នាំ​ដើម្បី​តាមដាន​និន្នាការ​ប្រជាសាស្ត្រ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សកម្មភាព​អភិរក្ស​។​

​សមាសភាព​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា រួមមាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​(BirdLife) អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​(WWF) មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវៈចម្រុះ​(ACCB) អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) អង្គការ​ជីវិត​ធម្មជាតិ​កម្ពុជា​(NLC) ក្រុមហ៊ុន Rising Phoenix អង្គការ​CBGA ក្រុមហ៊ុន​SVC Tour និង មជ្ឈមណ្ឌល​អភិរក្ស​ជីវៈចម្រុះ​(CBC)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close