សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ចំពោះ​អ្នកទទួលបាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ទី៥​លាន នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​អបអរសាទរ​ចំពោះ​បងប្រុស​ឈ្មោះ ណុប មាន អាយុ​៧០​ឆ្នាំ​ជា​កសិករ​រស់នៅ​ភូមិ​​សែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ទទួលបាន​នូវ​ការ​​ចាក់​វ៉ាក់សាំង​ទី​៥​លាន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​

​លោកជំទាវ ឱ វណ្ណឌី​ន នឹង​នាំយក​ថវិកា​ចំនួន ១០​លាន​រៀល ព្រមទាំង​សម្ភារៈ​ផ្សេងទៀត​ដែលជា​ជំនួយ​ឧបត្ថម្ភ​ទៅ​ប្រគល់ជូន​ដោយ​
​ផ្ទាល់​។​

​សម្តេច សូម​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ តាមរយៈ​ការទទួលយក​ការចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ខ្លួន​និង​ក្រុមគ្រួសារ​។​​សម្តេច ក៏​សូម​កោតសរសើរ​ក្រុមគ្រូពេទ្យ​ និង​អាជ្ញាធរ​​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​ចូលរួម​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​យើង ដែល​មកដល់ពេលនេះ​យើង​ចាក់​បាន​ ៥០​ភាគរយ​ នៃ​ចំនួន​ប្រជាជន​ដែល​នឹងត្រូវ​ចាក់​ ១០​លាន​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close