សង្គ្រាមវាយប្រហារស៊ីរីជាទ្រងទ្រាយធំជិតចាប់ផ្តើមឡើងហើយ
សារព័ត៌មាន TASS នៅថ្ងៃទី២៨ខែសីហា បានផ្សាយថា អាមេរិកបានបញ្ជូបននាវាចម្បាំងបំពាក់មីស៊ីល និងនាវាផ្ទុកយន្តហោះចម្បាំង ត្រៀមវាយប្រហារទៅលើប្រទេសស៊ីរីជាទ្រងទ្រាយធំ ក្នុងការផ្តួលរំលំរដ្ឋាភិបាលរបស់លោកអាលអាសាដ។ មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា អាមេរិក បានរៀបគម្រោងបង្កើត « ល្ខោន»នៃការវាយប្រហារដោយអាវុធគីមីនៅស៊ីរី ដើម្បីជាហេតុផល ក្នុងការចាប់ផ្តើមវាយប្រហារ។
សកម្មភាពដាក់ពង្រាយយោធាជាទ្រង់ទ្រាយធំ បន្ទាប់ពីទីព្រឹក្សាសន្តិសុខ ជាតិអាមេរិក លោក John Bolton បានប្រមានថា នឹងមានការវាយប្រហារជាទ្រងទ្រាយធំ តាមដែនអាកាសទៅលើស៊ីរី ប្រសិនបើរកឃើញថា រដ្ឋាភិបាល លោកអាលអាសាដប្រើប្រាស់អាវុធគីមី ទៅលើពលរដ្ឋស្លូតត្រង ។
ក្រៅពីនាវាផ្ទុកយន្តហោះ អាមេរិក ក៏បានបញ្ចូននាវាចម្បាំង USS Ross បំពាក់មីស៊ីលនាមផ្លូវ ប្រភេទ tomahawk ២៨ដើមទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណែ ជាការត្រៀមលក្ខណវាយប្រហារ ជាទ្រងទ្រាយធំទៅលើ ប្រទេសស៊ីរី ។ កក្នុងពេលជាមួយគ្នានោះ រុស្ស៊ីក៏បានបញ្ចូននាវាចម្បាំង របស់ខ្លួននៅកាន់ប្រទេសសីរី ដើម្បីត្រៀមការពារផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានបញ្ចាក់ថា អាមេរិក បានបង្កើន កម្លាំងទាហាន សព្វាវុធទៅកាន់តំបន់មជ្ឈឹមបូព៌ា ជាសកម្មភាពគួរឲ្យបារម្ភ។ តាមការលើកឡើងរបស់លោក Igor Konashenkov ការបង្កើនសកម្មភាពយោធារបស់សអាមេរិក គឺជាសកម្មភាពឌឺដងបង្ករឲ្យមានភាពតានតឹងកាន់តែខ្លាំង ។
លោក Igor Konashenkov បានប្រមានថា «នាវាចម្បាំង USS Ross របស់អាមេរិក ជាមួយនិងកាំជ្រួចមីស៊ីលTomahawk 28ដើម ចូលទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេ ដែលអាចវាយប្រហារទៅលើទឹកដីស៊ីរី គ្រប់ពេល ។ កន្លងមករុស្ស៊ីក៏បានវាយតម្លៃថា អាមេរិកនិងសម្ព័ន្ធមិត្ត កំពុងតែត្រៀមលក្ខណវាយប្រហារទៅលើទឹកដីស៊ីរី ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី២៧ខែសីហាបានប្រមានវាយប្រហារទៅលើគោលដៅនៅក្នុងប្រទេសស៊ីរី ដើម្បីតបតនឹងការប្រើប្រាស់អាវុធគីមី របស់ទាហានលោកអាលអាសាដ។
ប្រធានាធិបតីបារាំងបញ្ជាក់ថា «យើងបានត្រៀមលក្ខណ វាយប្រហារ ប្រសិនបើយើងឃើញមានការប្រើប្រាស់អាវុធគីមី នៅទីនោះ»។ លោកម៉ាក្រុង បញ្ចាក់ទៀតថា តាំងពីដើម មក បារាំងមិនដែលបង្ខំឲ្យលោកអាលអាសាដ ចុះចេញពីតំណែង ដើម្បីដោះដូរយកជំនួញមនុស្សធម៌នោះឡើយ ។ ប៉ុន្តែពេលនេះ ការផ្តល់អំណាចឲ្យលោក អាលអាសាដ គឺជាកំហុសអាក្រក់បំផុត។
កន្លងមកថ្មីៗ រុស្ស៊ីក៏បានបញ្ចូននាវាចម្បាំងទៅកាន់ដែនសមុទ្រ ប្រទេសស៊ីរី ក្រោយពេលដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានចោទប្រកាន់អាមេរិក អង់គ្លេស និងបារាំង បានត្រៀមលក្ខណបើកការវាយប្រហារទៅលើទីតាំងនានារបស់ស៊ីរីតាមដែនអាកាស ដោយប្រើយុទ្ធសាស្ត្រដដែល គឺរដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមីទៅលើពលរដ្ឋ។ នៅពេលនេះដែល រុស្ស៊ីក្តាប់បាននៅព័ត៌មានថាក្រុមខ្មាន់កាំភ្លើងនៅIdlib ត្រៀមវាយប្រហារដោយអាវុធគីមីទៅលើពលរដ្ឋរួមទម្លាក់ កំហុសទៅលើរដ្ឋាភិបាល ដើម្បីជាការបើកផ្លូវឲ្យអាមេរិក និងសម្ព័ន្ធមិត្ត។
នៅពេលនេះដែរ រដ្ឋមន្ត្រីការពារជាតិ អីរ៉ង បានទៅកាន់ប្រទេសស៊ីរី ក្រោយដឹងថាអាមេរិកត្រៀមវាយប្រហារជាថ្មី។ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Amir Hatami បានធ្វើដំណើរទៅដល់ប្រទេសស៊ីរីហើយ នៅថ្ងៃទី២៦ខែសីហា ដើម្បីជួប ពិភាក្សាការងារជាមួយក្រុមមន្ត្រីជាន់ខ្ពស់ និងយោធាស៊ីរី។
ដំណើរទស្សនកិច្ចរបស់លោក Hatami កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃសៅរ៍ កន្លង ទៅ បានចោទប្រកាន់សហរដ្ឋអាមេរិក អង់គ្លេស និងបារាំងថាកំពុងរៀបចំការវាយប្រហារសាជាថ្មី ប្រឆាំងនឹងប្រទេសស៊ីរី ដោយប្រើលេសថាកងកម្លាំងរដ្ឋាភិបាលស៊ីរីប្រើប្រាស់អាវុធគីមី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។