ប្រទេស​ថៃ ប្រកាស​ពី​ករណី​ឆ្លង​កូ​វីដ​ថ្មី​ជិត ១​ម៉ឺន​នាក់ ខណៈ​ករណី​ស្លាប់​ជិត ៩០​នាក់​ទៀត ព្រឹក​នេះ​!

​ថៃ​៖ អាជ្ញាធរ​សុខាភិបាល​ថៃ នា​ថ្ងៃ​ពុធ​ទី​១៤ កក្កដា ២០២១​នេះ បានប្រកាសថា ក្នុងពេល​២៤​ម៉ោង​ចុងក្រោយ​មកនេះ ថៃ​មាន​ឆ្លង​កូ​វីដ​១៩ ករណី​ថ្មីៗ​ចំនួន​៩៣១៧​នាក់ និង​ស្លាប់​មនុស្ស​ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន​៨៧​នាក់​បន្ថែមទៀត​។​

​ករណី​ឆ្លង​ថ្មី​បន្ថែមទៀត​នេះ ធ្វើ​ឲ្យ​ថៃ​មាន​អ្នក​កើត​កូ​វីដ​១៩ សរុប​ចំនួន​៣៦៣០២៩​នាក់​ហើយ ខណៈ​អ្នកស្លាប់​ក្នុងប្រទេស​ថៃ​កើន​ដល់​២៩៣៤​នាក់​ហើយ​ដែរ​។​

​ប្រភព​បាន​បញ្ជាក់ដែរថា ក្នុងចំណោម​ឆ្លង​ថ្មី​ជិត​១​ម៉ឺន​នាក់ ក៏​នៅតែ​បន្ត​មាន​ឆ្លង​ក្នុង​ពន្ធនាគារ​ចំនួន​១២៩​នាក់​ទៀត​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close