ជីតា​ហ្វេ​ស​ប្រហែស​ឆក់​ខ្សែភ្លើង​ចៅ​ខ្លួនឯង​ដល់​ស្លាប់​

ខេត្តកណ្តាល​៖​គួរឱ្យ​អាណិតអាសូរ​ណាស់​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​ដោយសារ​ឆក់​ខ្សែភ្លើង​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២៧ ខែសីហា​ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨.០៥​នាទី នៅផ្ទះ​ឈ្មោះ ឡា​ច រិ​ន​ស្ថិតនៅ​ភូមិ​ទួល​ត្នោត ឃំ​ុំ​គគីរ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​

​បើតាម​លោក មាស បញ្ញា នាយប៉ុស្តិ៍​គគីរ​បានឱ្យដឹងថា​ជន​រងគ្រោះ​ឈ្មោះ បូ ពេជ្រ ភេទ​ប្រុស អាយុ​០១​ឆ្នាំ រស់នៅ​ភូមិ​ឃំ​ុ​កើតហេតុ​។​ការបំភ្លឺ​របស់លោក ម៉ៅ សំបូរ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ (​ត្រូវជា​ជីតា​) បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវជា​ចៅ​តែងតែ​នៅ​ជាមួយ​ជីតា​រាល់ថ្ងៃ​ព្រោះ​ម្តាយ​ទៅធ្វើ​ការ​នៅ​ភ្នំពេញ​នៅមុន​ពេល​កើតហេតុ​ជីតា​បាន​នាំ​ចៅ​មកលេង​ផ្ទះ​ឈ្មោះ ឡា​ច រិ​ន ភេទ​ស្រី នៅ​ក្នុងភូមិ​ជាមួយគ្នា​នៅពេលនោះ​ជនរងគ្រោះ​ទៅកាន់​ខ្សែភ្លើង​ដែរ​(​ត​)​ទៅ​បន្ទប់ទឹក​ខាងក្រោយ​ផ្ទះ​ដែល​ធ្លាក់​នៅក្រោម​ផ្ទះ​(​ម្ចាស់ផ្ទះ​រុះ​ជ​ញ្ចាំ​ង​ស្លឹក​រួច​បាំងជញ្ជាំង​ស័ង្កសី​វិញ​) ដោយ​ជនរងគ្រោះ​លូក​ម្រាម​មេដៃ​ស្តាំ​ចូលក្នុង​អំពូល​ភ្លើង​បណ្តាល​ឆក់​តែម្តង​។​ក្រោយមក​ជីតា​បាន​យក​ចៅ​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ​ដែរ​នៅ​?​ប៉ុន្តែ​ពេលទៅដល់​លោកគ្រូ​ពេទ្យ​បាន​ប្រាប់ថា​ជនរងគ្រោះ​ស្លាប់បាត់​ហើយ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បច្ចេក​ទេស​ស្រុក​ចុះទៅ​ធ្វើការ​ពិនិត្យឃើញថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែនហើយ​ក៌​បានប្រគល់​សព​ជូន​ក្រុ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close