អាវុធហត្ថប្រទះឃើញរថយន្តដឹកឈើ២គ្រឿង លាក់ទុកនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ១១ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ កម្លាំង នៃស្នាក់ការល្បាតររៀង នៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញសហការដោយក្រសួងបរិស្ថាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រទះឃើញរថយន្ដកែច្នៃសម្រាប់ដឹកឈើប្រភេទ រ៉េវ ចំនួនពីរគ្រឿង ត្រូវបានបើកចូលជ្រៅទៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
រថយន្តកែច្នៃ រ៉េវ ២គ្រឿងនេះ នឹងកម្ទេចចោលនៅហ្នឹងកន្លែង តាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។