សមត្ថកិច្ច បង្ក្រាបបាន​គ្រឿងក្នុង​ជ្រូក ១០​តោន ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​

​ខេត្តបន្ទាយមានជ័យ​៖ សមត្ថកិច្ច​ចម្រុះ បាន​ឆ្មក់​បង្ក្រាប​គ្រឿងក្នុង​ជ្រូក​ប្រមាណ ១០​តោន ដែល​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១​ម្សិលមិញ នៅ​ចំណុច​ស្តង់​ត្រី ក្រោយ​អគារ​ផ្កាយ​៣ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ប៉ោយប៉ែត​។​

​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​បង្ក្រាប​ផលិតផល​សត្វ សាច់ជ្រូក​ចំនួន ៨៤​កេស និង​មាន​សាច់មាន់ ឆ្អឹង​មាន់ ជាច្រើន​ទៀត សរុប​ទំងន់​ប្រហែល ១០​តោន​។ ​ផលិតផល​សាច់ជ្រូក ដែល​មន្ត្រី​ជំនាញ​ធ្វើការ​បង្ក្រាប​នេះ មិនមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​អគ្គនាយកដ្ឋាន​ទេ​។

​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បាន​ប្រមូលយក​គ្រឿងក្នុង​ជ្រូក​ទាំងនោះ ទៅ​ដុត​កម្ទេចចោល បន្ទាប់មក​ទើប​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close