ថៃ បន្ត​មាន​អ្នកស្លាប់​ជិត​១០០​នាក់​ទៀត ដោយសារ​កូ​វីដ​១៩ ខណៈ​ករណី​ឆ្លង​ថ្មី​មាន​ជាង ៩​ពាន់​នាក់​

ថៃ​៖ ក្រសួងសុខាភិបាល​ថៃ នា​ព្រឹក​ថ្ងៃទី​១៥ កក្កដា ២០២១​នេះ បានប្រកាសថា ២៤​ម៉ោង​ចុងក្រោយ​មកនេះ ថៃ​មាន​មនុស្ស​ស្លាប់​ដោយសារតែ​ជំងឺ​កូ​វីដ​១៩ ចំនួន​៩៨​នាក់​បន្ថែមទៀត ជា​អត្រា​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ច្រើន ពុំ​ធ្លាប់មាន​។ ក្រៅពីនេះ ថៃ​ក៏​ប្រកាស​ពី​ការឆ្លង​ថ្មី បន្ថែមទៀត​ចំនួន​ជាង​៩​ពាន់​នាក់​ផងដែរ​។​

​ចំនួន​ស្លាប់​ជិត​១០០​នាក់​នេះ​បន្ថែមទៀត ធ្វើ​ឲ្យ​ប្រទេស​ថៃ​មាន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វីដ​១៩ កើន​ដល់​៣០៣២​នាក់​ហើយ​។
​រីឯ​អ្នក​ឆ្លង​សរុប​វិញ កើន​ដល់​៣៧២២១៥​នាក់ ជាសះស្បើយ ២៦៦១២៧​នាក់​ហើយ​។​ ​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​៩៨​នាក់​នេះ គឺជា​ចំនួន​ស្លាប់​ច្រើន​បំផុត​ពុំ​ធ្លាប់មាន ខណៈដែល​ធ្លាប់មាន​ស្លាប់​៩១​នាក់​ដែរ កាលពី​ថ្ងៃទី​១០ កក្កដា​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close