​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ច្បារអំពៅ និង​ប្រជាពលរដ្ឋ​ដើរ​ផ្សារ​ជាប្រចាំ សូមទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩

​ភ្នំពេញ​៖ តាម​ផេ​ក​ផ្លូវការ​របស់ អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩ បាន​ជូនដំណឹង​នៅថ្ងៃនេះ​ថា សូម​អាជីវករ​លក់ដូរ​នៅ ផ្សារ​ច្បារអំពៅ និង​ប្រជាពលរដ្ឋ ដែល​ដើរ​ផ្សារ​ច្បារអំពៅ​ជាប្រចាំ ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ នៅក្នុង​សាលាបឋមសិក្សា​ច្បារអំពៅ ចាប់ពីពេលនេះ​តទៅ ក្រោយ​រកឃើញ ក្រុម​សន្តិសុខ​ផ្សារ ៣​នាក់ មាន​វិជ្ជមាន​កូ​វីដ​១៩​។

​គណៈកម្មការ​គ្រប់គ្រង​ផ្សារ បាន​អំពាវនាវ​ដល់​បងប្អូន​ជា អាជីវករ​លក់ដូរ​ក្នុង និង​ក្រៅ​ផ្សារ​ទាំងអស់​ទៅធ្វើ​តេស្ដ​។

​ជា​លទ្ធផល សម្រាប់​ការធ្វើ​តេស្ដ នៅ​ថ្ងៃទី​១៣ និង​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ បាន​រកឃើញ​អ្នក​ឆ្លង ចំនួន​១៧​នាក់​បន្ថែមទៀត ក្នុងនោះ ១៣​នាក់ ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង ៤​នាក់​លក់ដូរ​នៅ​ខាងក្រៅ​ផ្សារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close