នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបង្ក្រាបសិប្បកម្មផលិតបារីក្លែងក្លាយនៅក្រុងតាខ្មៅ
ខេត្តកណ្ដាល៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រោមបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាងរងអមសាលាដំបូងខេត្ដកណ្ដាល បានធ្វើការបង្ក្រាបសិប្បកម្មផលិតបារីក្លែងក្កាយ។
ហេតុការណ៍ចុះបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ទីតាំងសិប្បកម្មផលិតបារីក្លែងក្លាយស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល នេះតាមការបញ្ជាក់ពីលោកឧត្តមសេនីយទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។
ជុំវិញការចុះឆែកឆេរទីតាំងសិប្បកម្មផលិតបារីក្លែងម៉ាកនេះ សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ នឹងឆែកឆេរយ៉ាងយកចិត្តទុកដាក់ ហើយសមត្ថកិច្ចបានឆែករកឃើញនូវវត្ថុតាងមួយចំនួន និងដកហូតយកទៅធ្វើការស្រាវជ្រាវបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។