មនុស្ស ១២០​នាក់​ទៀត នៅ​ខេត្តសៀមរាប រកឃើញ​វិជ្ជមាន​កូ​វីដ​១៩!

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន ១២០​នាក់​បន្ថែមទៀត ខណៈ​អ្នកជំងឺ ៤៩​នាក់ បានជា​សះស្បើយ​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១​។​

​រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកជំងឺ​កូ​វីដ​១៩ ដែល​រកឃើញ​ថ្មី​នេះ ករណី​ទី​១ ដល់ទី​១៥ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​កំពង់ក្តី​, ករណី​ទី​១៦ ដល់ទី​៤៤ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារលើ​ធំថ្មី​, ករណី​ទី​៤៥ ដល់ទី​៤៦ គឺជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​សង្កាត់​ស្រ​ង៉ែ និង​ករណី​ទី​៤៧ ជា​ករណី​ឆ្លង​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ដំ​ដែក​។​

​ករណី​ទី​៤៨ ដល់ទី​៧៧ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ចារ​ឈូក​, ករណី​ទី​៧៨ ដល់ទី​៧៩ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ព្រះ​ដាក់​, ករណី​ទី​៨០ ដល់ទី​៨៣ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​អ្នកដំណើរ​មកពី ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពង់ចាម​។​

​ករណី​ទី​៨៤ ដល់ទី​៩៥ គឺជា​ករណី​ឆ្លង​បន្ត​ពី​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​, ករណី​ទី​៩៧ ដល់ទី​៩៧ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នកជំងឺ​ឈ្មោះ ថាំង វណ្ណា​។ ករណី​ទី​៩៨ ដល់ទី​១០២ ករណី​មាន​ប្រភព​ចម្លង​ចេញពី​ពន្ធនាគារ​ខេត្តសៀមរាប និង​ករណី​ទី​១០៣ ដល់ទី​១១៥ គឺជា​ករណី​ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។​

​ករណី​ទី​១១៦ ដល់ទី​១២០ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។​

​ដោយឡែក​អ្នកជា​សះស្បើយ​ទាំង ៤៩​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​

​សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៨៣១​នាក់​។ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ១,១០៩​នាក់ ស្លាប់ ២៦​នាក់ និង ១,៦៩៦​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close