កម្ពុជា បន្តមានអ្នកឆ្លងកូវីដកើន ៨៩៩នាក់ទៀត ខណៈអ្នកជា ៨៤៩នាក់ និងស្លាប់ ២៧នាក់
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៨៩៩នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៨៤៩នាក់ និងមានអ្នកស្លាប់ថ្មីកើន ២៧នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨៨៩នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ២០៧នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៦៨២នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៦៥ ៥០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៥៧ ០២៧នាក់ និងអ្នកស្លាប់កើនឡើង ១ ០៥២នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។