ឡើងតខ្សែលើបង្គោលភ្លើងខុសបច្ចេកទេស ឆ្លងចរន្តឆក់ស្លាប់យុវជនម្នាក់
ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ បានឡើងតខ្សែលើបង្គោលភ្លើងខុសបច្ចេកទេស បណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់ នៅចំណុចសួនរង្វង់មូលទូក ស្ថិតក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី ។
តាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ែន សិរី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មុខរបរជាបុគ្គលិកក្រុមហ៊ុន (វិសាន់អេឡិចទ្រិចស៊ីធី) ។
ក្រោយកើតហេតុ ក្រុមការងារជំនាញ (ខេត្ត,ក្រុង) បានចុះពិនិត្យកន្លែងកើតហេតុ គឺ ជនរងគ្រោះបានស្លាប់ដោយសារការឆក់ខ្សែភ្លើងប្រាកដមែន ហើយបានប្រគល់សព ជូនសាច់ញាតិដើម្បីធ្វើពិធីបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។