អាជ្ញាធររាជធានីភ្នំពេញ រៀបចំវត្តចំនួន៤ សម្រាប់​បូជាសពអ្នកជំងឺកូវីដ១៩

យោង​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរសុខាភិបាល​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ កក្កដា ម្សិលមិញ បានបញ្ជាក់ថា ក្រោយពីមន្រ្តីសុខាភិបាល​វេចខ្ចប់​សពអ្នកជំងឺកូវីដ​១៩បានត្រឹមត្រូវ​តាមលក្ខណៈ​បច្ចេកទេសរួចរាល់ ក្រុមគ្រួសារ​អាច​ទទួល​យក​សព​ទៅបូជា​នៅ​វត្ត​ចំនួន៤ ដែលបានកំណត់។

វត្តទាំង៤នោះ រួម​មាន៖

១. វត្តអង្គតាមិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ

២. វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ

៣. វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល

៤. វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

ក្នុងនោះ ក្រុមគ្រួសារបងប្អូនសាច់ញាតិរបស់សពអ្នកជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីបុណ្យសព បានត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close