គ្រឿងញៀនជិត៨តោន ត្រូវដុតបំផ្លាញនៅព្រឹកមិញ ក្នុងឱកាសទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

គ្រឿងញៀនសរុបជិត៨តោន ដែលបង្ក្រាបបាននាពេលកន្លងទៅ ត្រូវបានសមត្ថកិច្ច​ធ្វើ​ការ​ដុតបំផ្លាញចោល នៅដីឡូដិ៍១កន្លែង នៅផ្លូវ៦០ម៉ែត្រ នារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនោះរួមមាន៖ ហេរ៉ូអ៉ីន ២៩១គីឡូក្រាម, អឹមដេអឹមអា (ថ្នាំគ្រវី) ៥គីឡូក្រាម, កញ្ឆា ៨គីឡូក្រាម, កាទីណូន ១០គីឡូក្រាម, មេតំហ្វេតាមីន ៦២៦គីឡូក្រាម, កេតាមីន ៤១គីឡូក្រាម, នីមេតាហ្សេប៉ាម ១៣គីឡូក្រាម, សារធាតុគីមីផ្សំ ២.៥គីឡូក្រាម, សារធាតុគីមី ៨១២គីឡូក្រាម សរុបគ្រឿងញៀនដែលសម្រេចឲ្យបំផ្លាញចំនួន៧តោន៥៥១គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close