បន្ទាន់! ពលករមកពីថៃម្នាក់វិជ្ជមានកូវីដ១៩ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសនៅរសៀលថ្ងៃទី១៩ កក្កដា នេះថា មានពលករទើបត្រឡប់មកពីថៃម្នាក់ឈ្មោះ ធឿន ប៊ុនពេជ្រ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវរកឃើញវិជ្ជមានកូវីដ១៩ (មិនទាន់ត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មី Delta នៅឡើយ) បានរត់ចេញមណ្ឌលធ្វើចត្តាឡីស័ក។
អនុគណៈកម្មការសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានដឹងពីដំណើររបស់បុគ្គលខាងលើ ឬអ្នកដែលបានពាក់ព័ន្ធជាមួយបុគ្គលនេះ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ហើយប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។