ពលករផ្ទុកកូវីដ១៩ ដែលរត់ចេញពីកន្លែងចត្តាឡីស័ក បានចូលខ្លួនមកព្យាបាលហើយ

ពលករ​ខ្មែរ​ទើបត្រឡប់មកពីថៃឈ្មោះ ធឿន ប៊ុនពេជ្រ មានផ្ទុកកូវីដ១៩ ដែលបានរត់ចេញពីកន្លែងចត្តាឡីស័ក ឥឡូវនេះ​បានចូលទៅទទួលការព្យាបាលហើយ។

ក្រោយពីអាជ្ញាធរ​បាន​រកឃើញក្រុមគ្រួសារ ធឿន ប៊ុនពេជ្រ និងធ្វើការពន្យល់ណែនាំឲ្យចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីទាក់ទងទៅអ្នកជំងឺឲ្យចូលខ្លួន មកទទួលការព្យាបាល និងហានិភ័យឆ្លងដល់ប្រជាពលរដ្ឋផ្សេងៗទៀតរួចមក អ្នកជំងឺ រួមទាំងប្រពន្ធ ដែលកំពុងមានផ្ទៃពោះផងនោះ បានសម្រេចចិត្ត ជិះម៉ូតូ ពីទីកន្លែងលាក់ខ្លួន ដើម្បីមកទទួលការព្យបាលនៅមណ្ឌលវិទ្យាល័យខ្លាកូន ភូមខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

យ៉ាងណាក៏ដោយ អាជ្ញាធរ​ក៏​បាន​អំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយ ឈ្មោះ ធឿន ប៊ុនពេជ្រ តាមដាន សុខភាព របស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close