អធិកាបតីអាល្លឺម៉ង់ ទៅសួសុខទុក្ខពលរដ្ឋក្នុងតំបន់រងគ្រោះ
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel មានភាពតក់ស្លុតយ៉ាងខ្លាំង ក្រោយលោកស្រីទៅកាន់ភូមិ Schuld នៅក្នុងរដ្ឋ Rhideland Palatinate ដែលជាតំបន់រងគ្រោះខ្លាំងជាងគេដោយគ្រោះទឹកជំនន់ កាលពីសប្តាហ៍កន្លងមក។
នៅល្ងាចថ្ងៃទី១៨ខែកក្កដា លោកស្រី Angela Merkel បានទៅត្រួតពិនិត្យ ទីតាំងរងគ្រោះ ដោយទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យទឹកនៅទន្លេ Ahr លេចហូរខ្លាំងបំផ្លាញផ្ទះស្បែងទ្រព្យសម្បត្តិពលរដ្ឋជាច្រើន។
លោកស្រីបង្ហាញការតក់ស្លត់យ៉ាងខ្លាំងពេលឃើញទិដ្ឋភាព នៃការបំផ្លាញដោយគ្រោះទឹកជំនន់ ។ លោកស្រីបញ្ជាក់ថា«វាគួរឱ្យរន្ធត់ណាស់ មិនអាចពិពណ៌នាអំពីការបំផ្លិចបំផ្លាញជាភាសាអាឡឺម៉ង់នោះឡើយ”។
នៅក្នុងសន្និសីទកាសែតលោកស្រី Merkel បានឲ្យដឹងថា « អាល្លឺម៉ង់គឺជាប្រទេសខ្លាំងក្លា យើងនឹងប្រឆាំង ជាមួយច្បាប់ធម្មជាតិ ក្នុងរយៈពេលខ្លីក៏ដូចជារយៈពេលវេល។ យើងត្រូវមានវិធានទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ទើបអាចទប់ស្កាត់គ្រោះធម្មជាតិបាន។
លោកស្រីបញ្ចាក់ថារដ្ឋាភិបាលនឹងជួយដល់ពលរដ្ឋរងគ្រោះដោយទឹជំនន់ខាងលើ ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់លោក Scholz បានសន្យាចាំណាយប្រាក់ ៣០០លានអឺរ៉ូ ជួយដល់ពលរដ្ឋដែលបាត់បង់ផ្ទះសម្បែងដោយគ្រោះទឹកជំនន់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។