មនុស្ស​ជាង ២០០​នាក់ រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បានប្រកាស​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ២១២​នាក់​បន្ថែមទៀត តាមរយៈ​ការធ្វើ​តេស្ត​រហ័ស (Rapid Test) និង​ព្យាបាល​ជាសះស្បើយ​ចំនួន ១៦​នាក់ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​។​

​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​ទាំង​២១២​នាក់ ក្នុងនោះ​អ្នកជំងឺ​ចំនួន ៩៦​នាក់ ជា​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​១០៧​នាក់​ទៀត ជា​ពលករ​ទើប​មកពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ និង​ចំនួន​៩​នាក់​ទៀត ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​នេះ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រកឃើញ​ជំងឺ​កូ​វីដ​១៩ ចំនួន ២,៩៨៨​ករណី ក្នុងនោះ​ករណី​នាំចូល​ពី​បរទេស​ចំនួន ២,៧៨៩​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០ កុម្ភៈ ចំនួន ២០០​ករណី បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៥៤៤​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ២,៤៣៨​នាក់ និង​ស្លាប់បាត់​បង់ជីវិត ៦​នាក់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close