ឆេះផ្សារសេះសនៅខេត្តកែប អស់ជាង១រយតូប
អភិបាលខេត្តកែបបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មានហេតុការណ៍អគ្គីភ័យឆេះផ្សារសេះស ខេត្តកែប ដែលបណ្ដាលមកពីផ្ទុះចរន្តអគ្គិសនី ធ្វើឲ្យឆេះតូបចំនួន ១២១តូប។
យ៉ាងណាក៏ដោយ អគ្គីភ័យនេះ ត្រូវបានពន្លត់ទាំងស្រុង នៅវេលាម៉ោង ២០:៣០នាទីយប់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៨គ្រឿង។
តាមប្រភពនានាថា តូបនៅក្នុងផ្សារត្រូវបានឆាបឆេះអស់ស្ទើរទាំងស្រុង ដោយគ្មានអាជីវករណាម្នាក់បានប្រមូលទំនិញអ្វីមួយចេញពីទីតាំងនោះបានទេ ព្រោះថា ខណៈហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល អគ្គិភ័យកំពុងឆាបឆេះយ៉ាងពេញបន្ទុកទៅហើយ។ ចំពោះមុខទំនិញដែលត្រូវរងការខូចខាត គេនៅមិនទាន់ដឹងជាតួលេខជាក់លេខជាក់លាក់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។