ព្រោះតែសេចក្ដី ស្រលាញ់ គោរព ប្អូនស្រីជាកម្មការិនីម្នាក់បាន កាន់ទូរស័ព្ទដៃម៉ាកអិនចុចពិល ដែល មានកាមេរ៉ាមកសុំសម្តេចថតរូប សម្តេចបានសួរថា អានឹងថតរូបបានដែរក្មួយ ?

ដោយជាវេទយិត្តភាពរបស់សម្តេចដែលលោកឆាប់ចាប់បាន នឹងវិភាគបានភ្លាមៗ ហើយឆ្លើយតបបានភ្លែតៗ នូវអ្វីដែលកើតមានឡើងចំពោះមុខឬតាមការស្តាប់ឮ នេះបានសមជាមេដឹកនាំរហ័សរហួននឹងមានសមត្ថភាព ។

សម្ដេចតេជោ ហ៊ុនសែន បិតាសន្តិភាព ( Hun Sen ) បានផ្តល់ថវិកាមួយចំនួនសម្រាប់ទិញទូរសព្ទ័ស្មាត ហ្វូន មួយដើម្បីប្អូនស្រីបានប្រើប្រាស់និងថតរូបបានស្អាតដូចគេ ។

នាងយំហ៊ូតែម្តង រំភើបពេក និយាយមិនចេញ គិតតែពីយំ ព្រោះគោលបំណងគ្រាន់តែមកសុំថតជាមួយសម្តេចមួយប៉ុស្តិ តែប៉ុណ្ណោះ គ្មានចេតនាសុំ រឺចង់បានផលប្រយោជន៍អីទេ នេះជាសំណាងមួយមិនខុសពីភ្លើងកំពង់ឆេះផ្ទះ ស្រាប់តែទេវតា ប្រទានភ្លៀងមួយមេធំមក រលត់ភ្លើងអស់នោះទេ ។

ព្រហ្មវិហារធម៍ គុណធម៍ ពីធម្មជាតិ របស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្ដេចតេជោ ហ៊ុនសែន ដែលកើតចេញពីត្រកូលកសិករ ពិតប្រាកដ គឺជាភាពរឹងមាំក្នុងការដឹកនាំ ប្រទេសដ៏កំសត់ មួយនេះ រស់ក្រោមម្លប់សន្តិភាព ទៅកាន់ការអភិវឌ្ឍដ៏អស្ចារ្យ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close