ថ្ងៃនេះ កម្ពុជា បន្តមានអ្នកឆ្លងកូវីដ១៩ថ្មី ៨២៥នាក់ទៀត ខណៈអ្នកជា ១ ០២២នាក់ និងស្លាប់ ២១នាក់
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៨២៥នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ១ ០២២នាក់ និងមានអ្នកស្លាប់ថ្មីកើន ២១នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨២៥នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៤២១នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៤០៤នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៦៨ ៧៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៦១ ០៣៩នាក់ និងអ្នកស្លាប់កើនឡើង ១ ១៤៩នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។