ថៃ ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩​ប​ម្លែ​ង​ថ្មី Delta កើន​រហូតដល់ ៦៣​ភាគរយ​ហើយ​

ថៃ​៖ នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​របស់​ថៃ​បាន​រាយការណ៍​ថា វីរុស​កូ​វីដ​១៩​ប​ម្លែ​ង​ថ្មី Delta ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា បាន​យកឈ្នះ​វីរុស​ប​ម្លែ​ង​ថ្មី Alpha ដែលមាន​ប្រភពដើម​នៅ​ចក្រភព​អង់គ្លេស ក្លាយជា​វីរុស​ប​ម្លែ​ង​ថ្មី​គ្របដណ្តប់​នៅក្នុង​ប្រទេស​ថៃ ដែលមាន​ករណី​ឆ្លង​រហូតដល់​៦៣​ភាគរយ ។​

​រហូតមកទល់​ពេលនេះ ខេត្ត​ចំនួន​១១​ក្នុងនោះ​រួមមាន​៖ Mae Hong Son, Kanchanaburi, Samut Songkhram, Chachoengsao, Trat, Surin, Chumphon, Nakhon Si Thammarat, Krabi, Phangnga និង Pattani បាន​រាយការណ៍​អំពី​ករណី​វីរុស​ប​ម្លែ​ង​ថ្មី Delta លើកដំបូង​នាពេល​ថ្មីៗ​នេះ ដែលនាំអោយ​ខេត្ត​រកឃើញ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​កើនឡើង​ដល់​៧២​ខេត្ត ។​

​បើតាម​លោក​វេជ្ជបណ្ឌិត Supakit Sirilak ប្រធាន​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​របស់​ថៃ ប្រមាណ​៦៣​ភាគរយ នៃ​ករណី​ជាង​៣​ពាន់​ដែល​ត្រូវបាន​វិភាគ​ដោយ​នាយកដ្ឋាន​នេះ​បាន​រកឃើញថា ជា​វីរុស​ប​ម្លែ​ង​ថ្មី Delta ខណៈ​៣៤​ភាគរយ គឺជា​វីរុស​ប​ម្លែ​ង​ថ្មី Alpha ខណៈ​ករណី​នៅ​សេសសល់​គឺជា​វីរុស​ប​ម្លែ​ង​ថ្មី Beta ដែល​គេ​រកឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close