ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​ថ្មី ៩៨​នាក់ ខណៈ​មាន​អ្នកស្លាប់ ៤​នាក់​បន្ថែមទៀត​

​ខេត្តសៀមរាប​៖ ក្នុង​ព្រឹត្តិការណ៍​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ៩៨​នាក់ ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ចំនួន ១២០​នាក់ និង​ស្លាប់​ចំនួន ៤​នាក់ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១​។​

​រដ្ឋបាល​ខេត្តសៀមរាប បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​ទាំង ៩៨​នាក់​នោះ ត្រូវ​ក្រុមគ្រូពេទ្យ​ដាក់​សម្រាក​ព្យា​ល រីឯ​អ្នកជា​សះស្បើយ ១២០​នាក់ បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។ ចំពោះ​ករណី​ស្លាប់ ៤​នាក់ គឺ​បុរស អាយុ​៥៩​ឆ្នាំ សញ្ជាតិ​អាមេរិក​, ស្ត្រី អាយុ​៣៥​ឆ្នាំ​, បុរស អាយុ​៦៥​ឆ្នាំ និង​បុរស អាយុ​៦១​ឆ្នាំ​។​

​សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣ ៣១៧​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១ ៤៩៦​នាក់ ស្លាប់​៣១​នាក់ និង​១ ៧៩០​នាក់ កំពុង​សម្រាក​ព្យាបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close