ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​គ្រោះទឹកជំនន់​នៅ​ទិ​ក្រុង​Zhengzhou​ប្រទេស​ចិន​

​សារព័ត៌មាន RT បាន​ផ្សាយ​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​អូស​ន្លា​យ ធ្វើ​ឲ្យ​កម្រិត​ទឹក​នៅ​ដង​ទន្លេ​លឿង ហូ​ឆ្លងកាត់​ទីក្រុង Zhengzhou ខេត្ត Henan កើនឡើង​ខ្ពស់ ធ្វើ​ឲ្យ​តំបន់​ជាច្រើន​ក្នុង​ទីក្រុង​ត្រូវ​លិចលង់​ដោយ​ទឹកជំនន់​។​

​រូបភាព​បានបង្ហាញ​ឲ្យ​ឃើញថា ទឹកជំនន់​បាន​ជន​លិច​ស្ថានីយ៍​រថភ្លើង​ជាច្រើន​កន្លែង ហូ​កួច​រថយន្ត​ជាច្រើន​គ្រឿង​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង Zhengzhou​។ តាម​ការប្រកាស​របស់​មន្ត្រី​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ក្រោះ​ទឹក​ជំ​នន​បានសម្លាប់​មនុស្ស ១២​នាក់​ផងដែរ​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ កម្រិត​ទឹក​នៅ​ទំនប់ Yihetan កើនឡើង​ខ្ពស់ គំរាមកំហែង​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ ជាង​៧​លាន​នាក់​ក្នុង​តំបន់ ដោយ​ទំនប់​អាច​នឹង​បាក់​គ្រប់ពេលវេលា​។​

​ដើម្បី​ជួយ​ដល់​ពលរដ្ឋ នៅ​ថ្ងៃទី ២០ ខែកក្កដា រដ្ឋាភិបាល​ចិន​បានសម្រេច​ដាក់ពង្រាយ​កម្លាំង​ទាហាន ២​ម៉ឺន​នាក់ ទៅកាន់​ទំនប់ Yihetan និង​ទំនប់​ផ្សេងទៀត​នៅ​ទីក្រុង Henan ជាការ​ត្រៀមលក្ខណៈ​ជួយ​ដល់​ពលរដ្ឋ ពេល​មាន​គ្រោះអាសន្ន​កើតឡើង ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close