ដឹងអត់ថា វ៉ាក់សាំងប្រភេទអ្វី ដែលកម្ពុជានឹងត្រូវប្រើប្រាស់សម្រាប់ចាក់លើកុមារ ?
ថ្លែងនៅក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន ១លានដូសពីប្រទេសចិននៅព្រឹកមិញ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រដ្ឋាភិបាលត្រៀមវ៉ាក់សាំង៥លានដូសសម្រាប់ចាក់ជូនកុមារកម្ពុជា គឺប្រភេទស៊ីណូវ៉ាក់របស់សាធារណរដ្ឋប្រជាមានិតចិន។
យើងនៅមានស៊ីណូវ៉ាក់៣លានដូសទៀត ក្នុងខែ៨ (ខែសីហា) និង២លានដូសទៀតនៅខែ៩ (ខែកញ្ញា) គឺ រដ្ឋាភិបាលត្រៀមវ៉ាក់សាំង៥លានដូសសម្រាក់ចាក់ជូនកុមារអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ។
ចំពោះពេលវេលាសម្រាប់ដំណើរការចាក់វ៉ាក់សាំងដល់កុមារនោះ បើតាមលោកស្រីថា ពេលនេះគណៈកម្មការចំ ពោះកិច្ចកំពុងរៀបចំផែនការ និងពិភាក្សាក្នុងការកំណត់ពេលវេលាហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។